Curial Intervention

Generally, as a matter of law as well as principle of minimal curial intervention, the courts rarely interfere with the matters referred to the arbitration but until recent case law in Irish High Court.

Recently, the Irish High Court issued a decision up on a request made by a party to lift previous court order to stay of court proceedings to refer the matter to arbitration.

The court originally granted a stay of court proceedings after parties agreed to refer the matter to arbitration on the condition that the claimant can request the court to lift the stay if the respondent did not engage with the arbitration in a timely and efficient manner.

The Irish court had consistent rulings in the past that the matter was referred to the arbitration on the basis of the valid arbitration cannot return back to the court to litigate on the same matter. However, in this unusual case, it was the parties who made the agreement that one party can return back to court proceedings if the other party did not engage in the arbitration in a timely and efficient fashion. The court found that the respondent did not participate in the arbitration in the way the parties agreed before the court. The decision can be found here.

អន្តរាគមន៍របស់តុលាការ

ជាទូទៅ ជាចំណុចដែលមានចែងក្នុងច្បាប់ផងនិងជាគោលការណ៍នៃការកម្រិតការអន្តរាគមន៍របស់តុលាការ​ ពោលគឺតុលាការកម្រនឹងលូកដៃចូលក្នុងសំណុំរឿងដែលនៅក្នុងដៃមជ្ឈត្តការ ប៉ុន្តែមានករណីពិសេសមួយនៅតុលាការកំពូលរបស់អៀរឡង់។

ថ្មីៗនេះតុលាការកំពូលរបស់អៀរឡង់បានចេញសាលដីកាតាមសំណើសុំដោយភាគីម្ខាងអោយលុបចោលសេចក្តីសម្រេចពីមុនរបស់តុលាការបង្គាប់អោយផ្អាកដំណើរការនីតិវិធីបណ្តឹងហើយបង្វិលរឿងក្តីទៅមជ្ឈត្តការវិញ។

ដំបូងឡើយតុលាការបានសម្រេចបង្គាប់អោយផ្អាកដំណើរការនីតិវិធីបណ្តឹងរបស់តុលាការ បន្ទាប់ពីគូភាគីបានព្រមព្រៀងគ្នាអោយបង្វិលរឿងក្តីទៅមជ្ឈត្តការ​ ក្នុងលក្ខខណ្ឌថា​ ដើមបណ្តឹងអាចស្នើអោយតុលាការលុបចោលការសម្រេចផ្អាកបើសិនជាចុងចម្លើយមិនចូលរួមក្នុងដំណើរការមជ្ឈត្តការតាមរបៀបឆាប់រហ័សនិងមានប្រសិទ្ធិភាព។

តុលាការកំពូលអៀរឡង់បានចេញសាលដីកាមានសង្គតភាពកាលពីអតីតកាលថា រឿងក្តីដែលត្រូវបានបញ្ជូនទៅមជ្ឈត្តការដោយផ្អែកលើសុពលភាពនៃមជ្ឈត្តការ មិនអាចបញ្ជូនត្រលប់មកតុលាការដើម្បីដំណើរការបណ្តឹងផ្អែកលើសាច់រឿងដដែលបានឡើយ។ ប៉ុន្តែ ក្នុងរឿងក្តីដែលមិនធម្មតានេះ គឹដោយសារគូភាគីខ្លួនឯងបានព្រមព្រៀងគ្នាថា ភាគីម្ខាងអាចត្រលប់មកដំណើរការរឿងក្តីតុលាការបាន បើសិនជាភាគីម្ខាងទៀតមិនចូលរួមក្នុងដំណើរការមជ្ឈត្តការក្នុងរបៀបឆាប់រហ័សនិងមានប្រសិទ្ធិភាព។ តុលាការបានយល់ឃើញថា ភាគីឆ្លើយតប មិនបានចូលរួមក្នុងមជ្ឈត្តការតាមរបៀបដែលភាគីបានព្រមព្រៀងគ្នានៅចំពោះមុខតុលាការ។ សាលដីកាតុលាការអាចរកបាននៅទីនេះ

by :